ដំណើររុករកជួរភ្នំក្រវ៉ាញ !!
Time to explore Cardamom mountain !! (English below)
ដំណើរផ្សងព្រេងជួរភ្នំក្រវ៉ាញ ប្រជុំភ្នំខ្នងក្រពើនៃដែនជំរកសត្វព្រៃភ្នំឱរ៉ាល់ ក្នុងសហគមន៍តំបន់ការពារធម្មជាតិរលាក់កងជើង ចូលរួមទាំងអស់គ្នា ជាមួយឌឹជាំងហ្គល ពីរយប់បីថ្ងៃ ដើរកាត់វាលស្រែ ព្រៃឬស្សី កាត់ទួល ព្រៃឈើធំៗ កាត់អូរ កាត់ជាំ ឡើងភ្នំ គយគន់សម្រស់ផ្កាព្រៃ ទេសភាពព្រៃស្រល់ វាលស្មៅផ្ទះCI វាលហាលសំពត់ អូរខ្មែរក្រហម ទេសភាពភ្នំខ្នងក្រពើ ពើងមើលថ្ងៃរះ ទេសភាពភ្នំ និងជួរភ្នំវែងអន្លាយដាច់កន្ទុយភ្នែក និងតំបន់ទេសភាពជាច្រើន គោលដៅនេះ ពិតជាគោលដៅមិនធម្មតាទេ ពេលយប់មើលផ្កាយ ភ្នក់ភ្លើង បោះតង់ក្នុងព្រៃស្រល់ ជជែកលេង និងចែករំលែកបទពិសោធន៍របស់អ្នកសហគមន៍ ព្រឹកឡើងផឹកកាហ្វេក្នុងអព្ទជាមួយអាកាសធាតុត្រជាក់រួញផ្លោក។ គោលដៅនេះជាតំបន់ប្រជុំភ្នំខ្នងក្រពើ ហើយក៏ជាព្រំប្រទល់ខេត្តកោះកុង និងកំពង់ស្ពឺផងដែរ។
ចុះឈ្មោះឥឡូវនេះ ចំនួនកំណត់
បដិភាគចូលរួម 99ដុល្លារ (សម្រាប់សិស្សនិស្សិត89 ដុល្លារ)
ផ្ដល់ជូនការធ្វើដំណើរទៅមកពីភ្នំពេញ មេក្រុម អ្នកនាំផ្លូវក្នុងសហគមន៍និងចុងភៅព្រៃ អាហារ 8ពេល តង់ជំរំ(2នាក់/តង់) អាហារសម្រន់ កាហ្វេ ទឹក ថ្នាំ និងសម្ភារសង្គ្រោះបឋម។
Let explore the Cardamom Mountain Cambodia with #The_Jungle team. Trekking in the jungle, climbing the rock, bathing in the cool Ou Khmer Krahom waterfall, walking and sightseeing in pine forest, discovery Khnorng Kraper Mountain range, visiting the beautiful meadow, hillside, cliff, landscape, sunrise, camping, firing, telling stories, beautiful milky way and night sharing activities. Moreover, we will have coffee in the foggy morning.
Traveling with us, travel to feel, to love, to learn, to share and to understand.
Contribution fee: 99 USD/person
Include: transportation (round trip), 8 meals, team leader, local guides, Camp tents, snack, coffee mix, drinking water and first aid
Exclude : Insurance, tips and personal expense.
Date: Jan 06-08, 2024
Contact info.:
Email: thejunglecambodia@gmail.com
H/P: (+855)95 444 320 / (+855)10 787 073
No comments:
Post a Comment